(សៀមរាប)៖ លោក ទៀ សីហា និងលោកស្រី ស៊ិន ណម ជាបេក្ខភាពឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលសៀមរាប នីតិកាលទី៧ នៃរដ្ឋសភា ចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា សង្កាត់គោកចក និងសង្កាត់ស្វាយដង្គំ ជាង ១ពាន់នាក់ នៅទីតាំងផ្សេងៗគ្នា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក ទៀ សីហា បានពាំនាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខបងប្អូនសមាជិកសមាជិកា នៃគណបក្សប្រជាជនពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តសោមរាប ព្រមទាំងបានលើកឡើងពីខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងបានបង្ហាញពីការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័សនៅក្នុងខេត្តសៀមរាប ដែលមានសមទ្ធិផលផ្លូវ៣៨ខ្សែ ដែលស្តែងចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី។
លោក ទៀ សីហា ក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមបក្ស ក៏ដូចជាក្រុមការងារទាំងអស់ត្រូវធ្វើការពន្យល់ដល់សមាជិករបស់ខ្លួន កុំឲ្យចាញ់នូវពាក្យឃោសនាអកុសលរបស់ជនអកតិមួយចំនួន ដែលធ្វើឱ្យមានចលាចលនៅតាមប្រព័ន្ធសង្គម។
លោកបានបញ្ជាក់ថា ចំពោះបងប្អូនដែលបានស្ម័គ្រចិត្តចាក់ចេញពីតំបន់រមណីយដ្ឋានអង្គរ ហើយរាជរដ្ឋាភិបាល បានផ្ដល់នូវដីធ្លីជាកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋទៅរស់នៅភូមិអភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ព្រមទាំងបានផ្តល់នូវបណ្ណសមធម៌ ឬបណ្ណក្រីក្រ និងបានធ្វើការកាត់ឆ្វៀលដីនៅតំបន់៣ជូនផងដែរ។
ជាមួយនេះដែរ លោក ទៀ សីហា ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងពីរសង្កាត់ ត្រូវចូលរួមជំរុញដល់សមាជិកក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងអស់ ត្រូវបំពេញតកព្វកិច្ចរបស់ខ្លួនជាពលរដ្ឋម្នាក់ ក្នុងការសម្រេចចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត៕