(បន្ទាយមានជ័យ)៖ លោក សេរី ជំនះ និងលោកបណ្ឌិត ឈឹម វាសនា សមាជិកក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះបង្រៀនគូសសន្លឹកឆ្នោតជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងនោះផងដែរ ក៏មានការចូលរួមអមដំណើរដោយលោក លោកស្រី សមាជិកក្រុមការងារគណបក្ស ឃុំ/ស្រុក/ខេត្ត ចុះមូលដ្ឋានស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យនិងមានការចូលរួមរបស់សមាជិក សមាជិកាសមាគមយុវជនទិសអាគ្នេយ៍ប្រចាំស្រុកភ្នំស្រុក ជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

លោក សេរី ជំនះ និងលោកបណ្ឌិត ឈឹម វាសនា បានសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់៕