(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៨ ខែកក្កដានេះ បានប្រកាសប្រើ Twitter ឲ្យសកម្មជាងមុន។

ថ្លែងសារលើ Telegram សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «សូមជូនដំណឹងបងប្អូនជនរួមជាតិថាខ្ញុំមានគណនីtwitter យូរហើយតែមិនទាន់បានប្រើទូលំទូលាយ។ ចាប់ពេលនេះទៅខ្ញុំនឹងប្រើប្រាស់ជាផ្លូវការបន្ថែមលើបណ្តាញtelegram, YouTube,TikTok,ដែលខ្ញុំកំពុងប្រើ។ ថ្ងៃស្អែក៩កក្កដា២០២៣ខ្ញុំដង្ហែព្រះមហាក្សត្រដើម្បីចូលរួមពិធីបុណ្យរុក្ខទិវានៅខេត្តកំពង់ឆ្នាំង»