(តាកែវ)៖ ក្នុងយុទ្ធនាការឃោសនា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង្ស ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក បានចុះផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកបក្ស និងប្រជាពលរដ្ឋ នៅឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។
នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត និងក្រុមការងារ បានចុះទៅតាមខ្នងផ្ទះសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋ ដើម្បីបង្ហាត់បង្រៀនអំពីរបៀបគូសនៅលើសន្លឹកឆ្នោតដែលត្រឹមត្រូវ និងបង្ហាញឱ្យអំពីលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា គឺលេខរៀងទី១៨ ដែលលេខក្រោយគេស្រួលចំណាំ និងជាលេខល្អរបស់ខ្មែរយើង។
លោកស្រីបណ្ឌិត បានលើកឡើងអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយខិតខំស្តារ និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោកស្រី បានអំពាវនាវដល់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់ខុសច្បាប់របស់ក្រុមប្រឆាំង ដែលចង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត ដែលពួកគេមិនដែលមករួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនោះឡើយ។
នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត ក៏បានចុះពិនិត្យមើលការសាងសង់ដងទង់ នៅវត្តឧកញារតនារ៉ាម ហៅវត្តតាមួង នៅក្នុងឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវផងដែរ៕