(ក្រចេះ) ៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្យខេត្តក្រចេះ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៩៥០នាក់ នៅក្នុងបរិវេណវត្តអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកគណបក្យប្រជាជនកម្ពុជា លោក វ៉ា ថន បានលើកឡើងថា សមិទ្ធផលធំជាងគេ គឺសុខសន្តិភាព ដោយសារប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឃ ហើយការអភិវឌ្ឍន៍ទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្ដេជ្ញាខ្ពស់របស់ថ្នាកដឹកនាំ ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនទើបមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នាល់ ទឹក ភ្លើង ដែលបងប្អូនប្រើប្រាស់សព្វថ្ងៃនេះ សុទ្ធតែកើតចេញពីរការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនថែរក្សាការពារសន្តិភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាបានសុខសន្តិភាពសេរីភាព សុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។

លោក វ៉ា ថន បានថ្លែទៅកាន់សមាជិកបក្សថា នាពេលកន្លងមកនេះ យើងទាំងអស់គ្នាពិតជាបានគិតវាយតម្លៃចំពោះការឃោសនារបស់បក្សផ្សេងៗ ដែលចុះឃោសនា បងប្អូនត្រូវធ្វើការប្រៀបធៀប នូវអ្វីដែលគាត់និយាយ និងប្រៀបធៀបចំពោះដឹកនាំជាក់ស្ដែងរបស់កណបក្សប្រជាជន។ យើងធ្វើការប្រៀបធៀបគ្នា យើងដឹងហើយ អ្នកថាគ្រាន់តែថាទេ តែអ្នកធ្វើបានធ្វើរួចហើយ ហើយបងប្អូនត្រូវពន្យល់អ្នក នៅជិតផ្ទះយើងដែលនៅស្ទាក់ស្ទើរ ឲ្យជួយគាំទ្រគណបក្សប្រជាជនកម្ពុជារបស់យើង។ គណបក្សប្រជាជនមានលេខរៀលលេខ១៨ ដែលមានរូបសញ្ញាទេវត្តាបាចផ្កា។

លោកក៏បានអំពាវនាវឲ្យសមាជិកទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងនេះ ហើយសូមកុំជឿការញុំញ៉ុងអ្នកផ្សេងថា មិនបាច់ទៅបោះឆ្នោត ពេលទៅបោះឆ្នោតបើស្រលាញ់គូសឲ្យបានច្រើន មិនត្រូវទេ ហើយលោកក៍បានបង្រៀន របៀបគូសសន្លឹកឆ្នោតដល់សមាជិកសមាជិការផងដែរក្នុងឪកាសនោះ៕