(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្កដា ដែលជាខួបមរណភាពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានក្រុមអ្នកនយោបាយប្រឆាំង យកមកបង្កើតជាល្បែងវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសការបង្កើតព្រឹត្តិការណ៍គេងចំណេញនយោបាយមុនពេលបោះឆ្នោត។ តើនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលជាខួបលើកទី៧ នៃមរណភាពរបស់លោកបណ្ឌិតនៅឆ្នាំនេះ មានស្ថានភាពដូចម្ដេចដែរ ហើយអាចនឹងមានចលនាអ្វីកើតឡើងឬទេ?
នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «ការកេងចំណេញនយោបាយលើខួបមរណភាព លោកបណ្ឌិត កែម ឡី»។ កិច្ចពិភាក្សានេះមានវាគ្មិនចូលរួមដូចជា៖
១៖ លោក លោក មួង សូនី ប្រធានក្រុមការងារ១០០រាត្រី
២៖ លោក ម៉េង ហេង ប្រធានអង្គការមាតាធម្មជាតិ
៣៖ លោក គោរម ដាឡា ប្រធានសមាគមនិស្សិតបញ្ញវន្ត
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕