(រតនគិរី)៖ លោក ងិន ណែល សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្តរតនគិរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូរជុំ បានដឹកនាំក្រុមការងារគណបក្ស បន្តចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅភូមិប្រាក់ ឃុំសាមគ្គី និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបង្រៀនពីរបៀបគូសសន្លឹកឆ្នោតនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។
ពិធីនេះមានការអញ្ជើញចូលរួមអមដំណើរដោយលោក គៀង តុលា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាស្រុកអូរជុំ, លោក លោកស្រី សមាជិកក្រុមការងារគណបក្សឃុំ, ស្រុក, ខេត្តចុះមូលដ្ឋានស្រុកអូរជុំ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។
លោក ងិន ណែល បានជំរុញឱ្យសមាជិកទាំងអស់ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពេញចិត្ត ដែលជួយថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនបន្តទៀត។
លោក ងិន ណែល បានអំពាវនាវសមាជិកគណបក្សប្រជាជន និប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់៕