(បាត់ដំបង)៖ លោកស្រី កែវ ដាណា អនុប្រធានទី១ ចុះជួយសង្កាត់ចំការសំរោង និងក្រុមការងារ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាបក្សចុះធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅក្នុងភូមិសាស្រ្តសង្កាត់ចំការសំរោង។
នាក្នុងឱកាសនោះ លោកស្រី កែវ ដាណា បានថ្លែងអំណរគុណសមាជិក និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តធ្វើការអភិវឌ្ឍប្រទេសជាតិ,បង្ហាញពីសមិទ្ធផលនានា ដែលសម្រេចក្រោមការដឹករបស់គណបក្សប្រជាជនកម្ពុជា, ពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ។
ទន្ទឹមគ្នានេះ លោកស្រី កែវ ដាណា សូមអំពាវនាវឱ្យបងប្អូនជាសមាជិកគណបក្សទាំងទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះឱ្យបានទាំងអស់គ្នា កុំទាន់ទៅធ្វើការនៅកន្លែងឆ្ងាយពីផ្ទះ, បង្ហាត់បង្ហាញពីរបៀបគូសសន្លឹកឆ្នោតជាប្រចាំ ដើម្បីឱ្យប្រជាពលរដ្ឋយើងចេះចាំស្ទាត់ បានត្រឹមត្រូវ ព្រមទាំងឱ្យសមាជិកម្នាក់ៗ គូសសាកល្បងលើសន្លឹកឆ្នោត ជាលទ្ធផលគូសបានត្រឹមត្រូវទាំងអស់គ្នា និងបង្ហាញលេខរៀងគណបក្សប្រជាជនកម្ពុជា លំដាប់ទី១៨ នៅចុងក្រោយគេស្រួលចំណាំ និងរូបទេវតាបាចផ្កាជានិមិត្តសញ្ញាទៀតផង៕