(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានជូនដំណឹងថា ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចពាណិជ្ជកម្ម, បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

និយ័តករបរធនបាលកិច្ច បានបញ្ជាក់ទៀតថា បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចពាណិជ្ជកម្ម, បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល អាចទំនាក់ទំនងទៅកាន់ធនាគារ វីង (ខេមបូឌា) ម.ក៕