(ភ្នំពេញ)៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម នាព្រឹកថ្ងៃទី៨ កក្កដា ២០២៣ បន្តឧបត្ថម្ភទឹកបរិសុទ្ធចំនួន៥០កេស ភេសជ្ជៈចំនួន២០កេស និងបច្ច័យចំនួន៥,០០០,០០០រៀល ជូនដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះមូលដ្ឋានឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដឹកនាំដោយលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
យុទ្ធនាការឃោសបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានឈានដល់ថ្ងៃទី៨ហើយ ខណៈយុទ្ធនាការនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-២១ ខែកក្កដា។ គណបក្សប្រជាជនកម្ពុជា គឺស្ថិតនៅលេខរៀងទី១៨៕