(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោត, បណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត, ការការពារសន្តិសុខនៅតាមការិយាល័យ បោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន គ.ជ.ប ដែលណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។

កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ែល សារ៉ាត់ សមាជិក គ. ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ៕