(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សេរី ជំនះ និងលោកបណ្ឌិត ឈឹម វាសនា សមាជិកក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំលោក លោកស្រី ក្រុមការងារចុះបង្រៀនគូសសន្លឹកឆ្នោតដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងនោះ ក៏មានការចូលរួមអមដំណើរដោយលោក លោកស្រី សមាជិកក្រុមការងារគណបក្ស ឃុំ/ស្រុក/ខេត្ត ចុះមូលដ្ឋានស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានការចូលរួមរបស់សមាជិក សមាជិកា សមាគមយុវជនទិសអាគ្នេយ៍ប្រចាំស្រុកភ្នំស្រុក ជាច្រើនរូបទៀត។
លោក សេរី ជំនះ និងលោកបណ្ឌិត ឈឹម វាសនា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីចុះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់៕