(ភ្នំពេញ)៖ លោក គង់ ម៉ាស់ ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តស្វាយរៀង និងលោក អៀ ចាន់ណា សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានបង្ហាញអារម្មណ៍ពិតក្នុងការវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយកដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពួកគេបានចូលរួមជាមួយបក្សប្រជាជន។

តាមរយៈវីដេអូ លោក គង់ ម៉ាស់ បានថ្លែងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាវីរៈជនកម្ពុជា ដែលបានរក្សាសន្តិភាពជាង ៤០ឆ្នាំមកនេះ។ អ្វីដែលលោកបានឃើញមកគឺការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសង្គម ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ។ល។ និង។ល។ មានការរីស្គុះស្គាយ ជាពិសេសសំណង់អគារធំៗនៅក្នុងប្រទេសកម្ពុជា។

លោក គង់ ម៉ាស់ បានបន្តថា ភាពរីកចម្រើនរបស់កម្ពុជា គឺជាការខិតខំយកចិត្តទុកដាក់ពីសំណាក់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានជួយជ្រោមជ្រែងក្នុងនាមដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំសុខសន្តិភាពពេញលេញ បានបង្កលក្ខណៈងាយស្រួលជូនប្រជាលរដ្ឋ ក្នុងរស់នៅប្កបដោយភាពកក់ក្តៅ អាចរកស៉ីចិញ្ចឹមជីវិត។ ព្រមទាំងបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់នោះដែរ។

លោក គង់ ម៉ាស់ បានគូសបញ្ជាក់ថា៖ «ដើម្បីរក្សាអ្វីដែលៗដែលមាននេះឱ្យបានរឹងមាំសូមប្រជាពលរដ្ឋខ្មែរ កុំភ្លេចនៅថ្ងៃទី២៣ ខែកក្កដា ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីរើសនាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជាបន្ត»

បើតាមលោក អៀ ចាន់ណា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានសញ្ញាទេវតាបាចផ្កា។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដានេះ មានសារៈសំខាន់ខ្លាំងណាស់ និងជាអាយុជីវិតរបស់ជាតិយើង។

លោក អៀ ចាន់ណា បានថ្លែងថា ការអញ្ជើញទៅចូលរួមបោះឆ្នោត គឺជាការបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគូសឱ្យចំគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី១៨ នៅលើចុងសន្លឹកឆ្នោត៕

ខាងក្រោមនេះជាវីដេអូរបស់ លោក គង់ ម៉ាស់ និងលោក អៀ ចាន់ណា៖