(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានបន្តជួបសំណេះសំណាល សួរសុខទុក្ខ និងបង្រៀនគូស សន្លឹកឆ្នោតដល់ បងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិកាគណបក្ស ជាង ១០០០នាក់ នៅក្នុងឃុំអង្គរបាន និងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៧ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា មានតែរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាទេ ដែលការពារបានសុខសន្តិភាព បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិរីកចម្រើន ខ្លាំងជាបន្តបន្ទាប់ យ៉ាងច្រើនលើគ្រប់វិស័យ មានអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបានបន្ថែមថា ស្រុកកងមាសក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ក្នុងមូលដ្ឋានឃុំរកាគយ និងស្រុកកងមាស មានការអភិវឌ្ឍ និងសម្រេចបាននូវសមិទ្ធិផលនានាជាច្រើនដូចជា សាលារៀន ស្ពានបេតុង ស្ពានយោល ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ជ្រាំងទប់មាត់ព្រែក អគារសិក្សា មណ្ឌលសុខភាព និងការបន្ត សាងសង់សមិទ្ធផលផ្សេងៗជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបម្រើ ដល់សេចក្ដីត្រូវការចាំបាច់ របស់សហគមន៍ទាំងមូល។
ជាចុងក្រោយ សមាជិកបក្ស ប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានច្រើនកុះករដើម្បីអនុវត្តសិទ្ធបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញផង និងដើម្បីការពារសុខសន្តិភាព និងសម្រេចនូវជោគវាសនារបស់ខ្លួនយើងផ្ទាល់ក្រុមគ្រួសារ សង្គមជាតិ និងប្រទេសជាតិយើងផង៕
http://image.freshnewsasia.com/2021/id-025/fn-2023-07-07-17-59-33-5.JPG