(ភ្នំពេញ)៖ តំណាងគណៈកម្មការវិហារឥស្លាមម៉ាស្ជិទ នៅភូមិខ្មែរឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអំពាវនាវដល់សាសនិកខ្មែរឥស្លាមទាំងអស់ សូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា។
ថ្លែងមុនសឡាតជុំអាត់ នៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ តំណាងគណៈកម្មការវិហារឥស្លាមម៉ាស្ជិទ បានជំរុញឲ្យសាសនិកខ្មែរឥស្លាមរបស់ខ្លួន ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបានសហគមន៍សុខសាន្ដដូចពេលបច្ចុប្បន្ននេះ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសខ្មែរឥស្លាម។
សូមស្ដាប់ការលើកឡើងរបស់តំណាងសាសនិកខ្មែរឥស្លាម នៅឃុំកំពង់ត្របែក៖