(កណ្តាល)៖ លោក ម៉ៅ រាសី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិព្រែកប៉ុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះជួបជាមួយសមាជិក សមាជិកាគណបក្ស ដើម្បីផ្សព្វផ្សាយពីព័ត៌មានបោះឆ្នោត និងរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។
នាឱកាសនោះដែរ ប្រធានក្រុមការងារបានលើកឡើងថា សន្តិភាពដែលបានមកដោយគណបក្សប្រជាជនកម្ពុជានឹងបន្តធ្វើឱ្យនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរុងរឿង ព្រមទាំងលើកឡើងអំពីសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះដែរ ក្រុមការងារក៏បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលត្រូវប្រើសម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីតបស្នងសងគុណដល់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិព្រែកប៉ុក និងសមាជិក សមាជិកបក្សបានប្តេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕