(បន្ទាយមានជ័យ)៖ ដោយសារមើលឃើញអំពីគុណតម្លៃ នៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ដ្រីនោះ លោកយាយម្នាក់រស់នៅមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្ហាញនូវក្ដីគោរពស្រលាញ់ចំពោះគណបក្សដែលមានវ័យចំណាស់ជាងគេមួយនេះយ៉ាងខ្លាំង។
លោកយាយរូបនេះ ដែលមានព្រះជន្មមិនក្រោម៨០ឆ្នាំនោះ និងបានឆ្លងកាត់របបវាលពិឃាតដោយផ្ទាល់ បានលើកឡើងថា លោកយាយមិនភ្លេចគុណគណបក្សប្រជាជនកម្ពុជាជាដាច់ខាត ព្រោះបើគ្មានគណបក្ស ប្រជាជនកម្ពុជាទេនោះ ម្ល៉េះលោកយាយមិនអាចមានជីវិតរស់មកដល់ពេលនេះឡើយ។
លោកយាយបានបន្ថែមទៀតថា រាល់ថ្ងៃលោកយាយបន់ព្រះ សំពះទេវតា ដូច្នេះត្រូវតែបោះឆ្នោតជូនគណបក្សវេទតា គឺគណបក្សប្រជាជនកម្ពុជា។ លោកយាយបន្ដថា មួយជីវិតនេះលោកយាយសងគុណគណបក្ស ប្រជាជនកម្ពុជាមិនអស់ឡើយ ដូច្នេះត្រូវតែផ្ដាំកូនចៅជំនាន់ក្រោយ ត្រូវតែគាំទ្រគណបក្សប្រជាជនកម្ពុជា ទោះទៅរស់នៅដល់ទីណាក៏ដោយ។
ដោយឡែកស្ដ្រីម្នាក់ទៀត ក៏បានអះអាងថា គ្មានអ្វីល្អជាងសង្គមសព្វថ្ងៃនេះទេ ហើយគាត់ផ្ដាំកូន ផ្ដាំចៅ ត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះគ្មានគណបក្សណាល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។
កំពុងអង្គុយយោលអង្រឹង ស្ដ្រីរូបនេះបានគូសបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ជាបក្សដែលរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យពូជសាសន ប៉ុល ពត រហូតមានសុខសន្ដិភាព និងការរីកចម្រើនដូចសព្វថ្ងៃនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបររកស៉ីតាមចិត្តចង់។
សូមស្ដាប់ការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៖