Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថរាជធានីភ្នំពេញ ចាក់ផ្សាយវីដេអូខ្លីមួយបង្ហាញពីការលះបង់របស់កងកម្លាំងអាវុធហត្ថ ដើម្បីអបអរសាទរខួបលើកទី៣០ ទិវាបង្កើតអាវុធហត្ថ (Video inside)

07-07-2023 16:22

(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ ចាកផ្សាយវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីការលះបង់របស់កងកម្លាំងរាជអាវុធហត្ថ ដើម្បីជាតិមាតុភូមិ រក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៣)។

វីដេអូខ្លីដែលមានចំណងជើងថា «ខ្ញុំជាអ្នកណា» បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ និងការលះបង់របស់មន្ដ្រីអាវុធហត្ថម្នាក់ទាំងកងកម្លាំងកាយចិត្ត ពេលវេលា ដើម្បីតែបុព្វហេតុជាតិមាតុភូមិ។ ពេលខ្លះ ត្រូវឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ ព្រោះតែកាតព្វកិច្ចបម្រើជាតិ។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖