(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺ និងបកស្រាយនូវករណីដែលបានកើតឡើង ចំនួន៣ពាក់ព័ន្ធកម្លាំងកងរាជអាវុធហត្ថខេត្ត។
តាមរយៈវីដេអូបកស្រាយ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានឲ្យដឹងថា ករណីទី១៖ ស្ដ្រីម្នាក់រស់នៅខេត្តបន្ទាយមានជ័យ ស្នើសុំកិច្ចអន្ដរាគមន៍ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ករណីទី២៖ ការបង្កើតគណនីក្លែងក្លាយនៅតាមបណ្ដាញសង្គម TikTok ដោយប្រើប្រាស់ឈ្មោះអាវុធហត្ថ និងករណីទី៣៖ មានការចោទប្រកាន់ថា មានករណីលួចជល់មាន់នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ។
សូមស្ដាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី៖