(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានចេញវីដេអូមួយអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍ ដោយមិនត្រូវចូលរួមតាមការញុះញង់របស់មេដឹកនាំក្រុមប្រឆាំងឡើង។
តាមរយៈវីដេអូ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ អតីតសកម្មជនបរិស្ថានរូបនេះ បានសង្កេតឃើញថា តាមរយៈយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលប្រមាណ១សប្តាហ៍មកនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ដោយសារតែការដឹកនាំរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋពេញចិត្តស្ទើមួយប្រទេស៕
ខាងក្រោមនេះជាវីដេអូរបស់ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល៖