(ភ្នំពេញ)៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯកនៃឧត្តមប្រឹក្សាគណៈមហានិកាយ និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០កេស និងបច្ច័យចំនួន៤,០០០,០០០រៀល ជូនស្នាក់ការគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានមួយចំនួន។

ក្នុងនោះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០កេស និងបច្ច័យចំនួន៤,០០០,០០០រៀល ជូនស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងថ្ងៃដដែលនោះ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ក៏បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០កេស និងបច្ច័យចំនួន៤,០០០,០០០រៀល ជូនស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

នៅថ្ងៃទី១ កក្កដា ២០២៣ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០កេស និងបច្ច័យចំនួន ៤,០០០,០០០រៀល ជូនស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងថ្ងៃទី១​ កក្កដា​ ដដែល សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០កេស ភេសជ្ជៈចំនួន៥កេស និងបច្ច័យចំនួន២,០០០,០០០រៀល ជូនស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ទំនប់ទឹក។

នៅថ្ងៃទី៥ កក្កដា ២០២៣ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានឧបត្ថម្ភថវិកា​៥,០០០,០០០រៀល​ ជូន​លោក ស៊ិន​ សុវណ្ណ​និ​ អនុប្រធានឃុំថ្មី​ និងជា​ប្រធាន​ក្រុម​ការងារ​ចុះជួយ​ ភូមិថ្មី​ ឃុំថ្មី​ ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង​៕