(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានដឹកនាំក្រុមការងារចុះបង្រៀនគូសសន្លឹកឆ្នោត ដើម្បីស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតនៅភូមិនីពេជ (ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទី០៧ ខែកក្តដា ឆ្នាំ២០២៣។
លោកស្រីបានលើកឡើងថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលសមាជិកសមាជិកា បានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ពីព្រោះថាមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនពួកគេជានិច្ច។
លោកស្រីបន្តថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយតាមបណ្ដាមូលដ្ឋានឃុំ សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិ ទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស»។
លោកស្រីបានថ្លែងអំណរអរគុណសមាជិកបក្សដែលបានមករួមរស់ជាមួយគណបក្យប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដែល កម្ពុជាមានអ្វីៗ ដូចសព្វថ្ងៃនេះគឺមិនមែនជារឿងចៃដន្យទេតែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ។
លោកស្រីបានបញ្ជាក់ទៀតថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺធានាអនាគតរុងរឿងរបស់កុមារនិងយុវជន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាប្រជាពលជនក្រីក្រ ឬអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ។
លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ហើយគណបក្សប្រជាជនកម្ពុជាមានលំដាប់លេខរៀងទី១៨៕