(ត្បូងឃ្មុំ)៖ លោក ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រែក រួមជាមួយក្រុមការងារជាអនុប្រធានក្រុមការងារ បានជួបសំណេះសំណាលគណៈកម្មាធិការបក្សឃុំ មេក្រុមបក្សលើកទី១ ចំនួន ១៧ភូមិ សរុបចំនួន ៥១១នាក់។

ក្នុងពិធីសំណេះសំណាលនោះ លោក ឈួរ សុបញ្ញា បានកោតសរសើរ និងថ្លែងអំណរគុណមេក្រុមបក្សទាំង ១៦ភូមិ ចំពោះការខិតខំលះបង់ និងស្រលាញ់ស្ម័គ្រស្មោះគាំទ្របក្ស ព្រមទាំងនាំភាពឈ្នះជូនគណបក្ស គ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ។

លោក ក៏បានរំលឹកដល់មេក្រុមបក្សទាំងអស់អំពីតួនាទី ភារកិច្ចរបស់មេក្រុមបក្ស ការតាមដានសភាពការនយោបាយ និងធ្វើបច្ចុប្បន្នភាពសមាជិករបស់ខ្លួនជាប្រចាំ ដើម្បីដឹងសុខទុក្ខ និងជួយគ្នាជានិច្ច ពិសេស ការរក្សាទំនាក់ទំនងល្អជាមួយសមាជិក ប្រជាការពារ ភូមិឃុំ និងមុខសញ្ញា សំខាន់ៗ ដ៏ទៃទៀត ដើម្បីគៀរគរការគាំទ្រ និងកសាងបក្សក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

ពិធីសំណេះសំណាលបានបញ្ចប់ក្រោមស្មារតីរីករាយ ជឿជាក់ និងទទួលខុសត្រូវខ្ពស់ចំពោះបក្ស និងជាតិមាតុភូមិ៕