
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
អភិបាលខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយសេចក្តី សម្រេចស្តីពីការ រៀបចំក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត
27-07-2016 14:55
(ភ្នំពេញ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញជុំវិញខេត្ត ក្រុង ស្រុក ទាំង៨ និងអ្នកពាក់ព័ន្ធនៅថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៦នេះ ធ្វើការរៀបចំកិច្ចប្រជុំ ការផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រុមប្រឹក្សាគណៈវិស្វករ រាជធានីខេត្ត ដែលមានប្រតិភូរបស់ គណៈវិស្វករកម្ពុជា អញ្ជើញចូលរួមផងដែរ។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ នឹងត្រូវរៀបចំឱ្យមានក្រុមប្រឹក្សាគណៈវិស្វករខេត្ត ដែលមានលោក អភិបាល ខេត្តជាប្រធានកិត្តិយស ហើយការរៀបចំនេះ គឺស្របតាមស្តង់ដានៃប្រទេសក្នុងសហគមន៍អាស៊ាន ដែលតម្រូវឱ្យមានក្រុមប្រឹក្សាគណៈវិស្វករតម្រិតថ្នាក់ ក្រោមជាតិ សម្រាប់ត្រួតពិនិត្យ និងវាយតម្លៃសំណង់អគារ និងកម្រិតគុណភាពនៃការសាងសង់នានា៕