Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីទូតខ្មែរប្រចាំខេត្តហ៊ូណាន ជួយស្រ្តីខ្មែរចាញ់បោក​មេខ្យល់ម្នាក់​ និង​ត្រៀមបញ្ជូន​មកស្រុក​កំណើតវិញ​

27-07-2016 14:49

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំទីក្រុងក្ខាងចូវ ប្រទេសចិន បានចុះអន្តរាគមន៍ ជួយសង្គ្រោះស្រីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ នាំទៅរៀបការជាមួយជនជាតិចិន តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ និងបានជួយសម្រួលបញ្ជូនមកកម្ពុជាវិញ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានអគ្គកុលស៊ុលកម្ពុជា ប្រចាំនៅទីក្រុងក្វាងចូវ បានឱ្យដឹងថា ស្រ្តីរងគ្រោះខាងលើ មានឈ្មោះនី សារិន អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិលេខ៥ ឃុំប្រាសាន ស្រុកស្អាង ខេត្តកណ្ដាល។ ជាមួយគ្នានេះ មន្រ្តីកុងស៊ុលខ្មែរប្រចាំទីនោះ នឹងបញ្ជូនស្រ្តីខាងលើ ចេញពីខេត្តក្វាងចូវមកកម្ពុជាវិញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ នៅម៉ោង ១៖២៥ នាទី រសៀល៕