(ភ្នំពេញ)៖ ក្រុមហ៊ុន B.I.C INSURANCE PLC បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ B.I.C INSURANCE PLC រកចំណូលសរុបបាន ៣១៦,០៩៥ ដុល្លារ សម្រាប់ប្រតិបត្តិការក្នុងឆ្នាំដំបូងរបស់ខ្លួន។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន B.I.C INSURANCE PLC មានចំនួន ៧,៦២៥,៩៧៧ ដុល្លារអាមេរិក មានការកើនឡើង ប្រមាណ ១០,៥៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ចំនួន ៦,៨៩៥,៩៨០ ដុល្លារអាមេរិក៕