(ភ្នំពេញ)៖ សមាគមរាជសីហ៍, ក្រុមហ៊ុន Jinsol Co.,Ltd និងក្រុង Hampyeong នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ដើម្បីសហការគ្នាធ្វើសកម្មភាពមនុស្សធម៌។
លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំប្រតិភូសមាគមរាជសីហ៍ ចូលរួមពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Jinsol Co.,Ltd ដែលមាន លោក Jin Kyubae ហើយមានការចូលរួមធ្វើជាសាក្សី លើហត្ថលេខីនេះ និងមានលោក Lee SangLeek អភិបាលក្រុង Hampyeong បានចុះហត្ថលេខាផងដែរ។
គួរកត់សំគាល់ផងដែរ នៅក្នុងពិធីដ៏ប្រពៃនេះ គណៈប្រតិភូ អមដំណើរលោកអភិបាលក្រុង មានលោកស្រី Joon AengRang ជាប្រធានក្រុមប្រឹក្សាក្រុង និងសហការីចំនួន ១៣រូប។
ក្រោយពីមានកិច្ចពិភាក្សាគ្នាយ៉ាងលម្អិតលើចំណុចសំខាន់ៗ និងចុះហត្ថលេខារួចមក បានរៀបចំថតរូប និងផ្តល់វត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក។
លោក Lee SangLeek អភិបាលក្រុង Hampyeong បានថ្លែងនូវការគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនបន្តវេនសម្រាប់ពេលអនាគត និងសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ៕