(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅល្ងាចថ្ងៃទី៦ ខែកក្កដានេះ ចេញសេចក្តីប្រកាសផ្លូវការមួយ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ Telegram Channel របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្លាយទៅជា Telegram Channel របស់ប្រមុខរដ្ឋាភិបាល ដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោម Telegram Channel របស់មេដឹកនាំនានាលើពិភពលោក។

ជាមួយគ្នានេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ បន្តចូលរួមភ្ជាប់ឆាណែលតេឡេក្រាមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទទួលបានព័ត៌មានថ្មីៗ ពិតប្រាកដ និងឆាប់រហ័ស ដោយគ្រាន់តែស្វែងរកឈ្មោះ @spmhunsen ឬ Prime Minister HUN SEN ហើយចុចភ្ជាប់ (JOIN) ឬចុច តំណភ្ជាប់ https://t.me/spmhunsen ឬស្កេន QR Code៕