(កំពង់ចាម)៖ លោក កេត កែវអមតៈ តំណាងឱ្យលោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ និងលោក មៀច សំអ៊ាន់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងជាប្រធានក្រុមការងារគណបក្សចុះជួយភូមិក្បាលហុងថ្មី រួមនិងគណបក្សឃុំសាខាបក្សភូមិ បានចុះឃោសនារកសន្លឹកឆ្នោត។
សូមបញ្ជាក់ថា ជុំទី១ លោកបានជួបសំណេះសំណាល ជាមួយសមាជិក សមាជិការបក្ស និងប្រជាពលរដ្ឋតាមខ្នងផ្ទះនៅភូមិក្បាលហុងថ្មី មានអ្នកចូលរួមចំនួន ៨៨នាក់ ស្រី ៦៣នាក់។ មធ្យោបាយ ម៉ូតូ ៣៧គ្រឿងកង់៧ រថយន្ត ០៣គ្រឿង ម៉ូតូកង់បីដឹកមេក្រូបំពងសម្លង ០១គ្រឿង និងចុះតាមខ្នងផ្ទះ ចំនួន ១០ខ្នងផ្ទះ ជួបសមាជិក ១៩នាក់ សរុមរួម១០៧នាក់ ស្រី៧៥។
នាឱកាសនោះដែរលោក កេត កែវអមតៈ បានលើកឡើងអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញលេខរៀងគណបក្ស ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់ ឯកសារត្រៀមសម្រាប់ ទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបានបន្តចុះចែកខិតបណ្ណគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់អ្នកចូលរួមក្នុងម្នាក់មួយសន្លឹក និងសាររបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់សមាជិក ក្នុងម្នាក់មួយសន្លឹក។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្សទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕