(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានដឹកនាំក្រុមការងារគណបក្សចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឃុំគោល ស្រុកប្រាសាសំបូរ ខេត្តកំពង់ធំ និងបានជួបសំណេះសំណាលជាមួយបងប្អូនថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៣។
លោក ឃឹង នុភាព បានជំរុញសមាជិកទាំងអស់ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពេញចិត្ត ដែលជួយថែរក្សាសុខសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានភាពជឿនលឿនបន្តទៀត។
លោកបានផ្សព្វផ្សាយនៅស្នាដៃធំៗជាច្រើនទៀតដែលជាសមិទ្ធិផលរបស់គណបក្សប្រជាជនកម្ពុជា បានកសាងកន្លងមកឱ្យសមាជិកសមាជិកាបានយល់កាន់តែច្បាស់ នៅស្នាដៃជាប្រវត្តិសាស្ត្រ និងសមិទ្ធផលធំៗ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា។
លោក ឃឹង នុភាព បានផ្តាំផ្ញើដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាបាននូវសុខសន្តិភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធ៕