(បាត់ដំបង)៖ លោកបណ្ឌិត នួន សាន អនុប្រធានទី២ ចុះជួយស្រុកមោងឬស្សី និងជាក្រុមការងារ ចុះជួយឃុំតាលាស់ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះធ្វើយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅក្នុងភូមិវត្តចាស់។

ស្ថិតក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណសមាជិក​ និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ, បង្ហាញពីសមិទ្ធផលនានា ដែលសម្រេចក្រោមការដឹករបស់គណបក្សប្រជាជនកម្ពុជា, ពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ

ទន្ទឹមគ្នានេះ លោកសុំឲ្យបងប្អូន ជាសមាជិកគណបក្សទាំងទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ឲ្យបានទាំងអស់គ្នា​ កុំទាន់ចំណាកស្រុក, បង្ហាត់បង្ហាញពីរបៀបគូសសន្លឹកឆ្នោត ឲ្យបានត្រឹម​ត្រូវ​ និងឲ្យសមាជិកម្នាក់ៗ គូសសាកល្បងលើសន្លឹកឆ្នោត ជាលទ្ធផលគូសបានត្រឹមត្រូវទាំង១៨០នាក់, បង្ហាញ លេខរៀងគណបក្សប្រជាជនកម្ពុជា និងនិមិត្តសញ្ញា៕