(ស្វាយរៀង)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ដឹកនាំក្រុមការងារគណបក្សជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ច្រកម្ទេស និងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយគណបក្ស ព្រមទាំងបានណែនាំឲ្យសកម្មជន សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែសកម្ម និងគ្រប់ខ្នងផ្ទះ ក៏ដូចជាជំរុញការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋ និងសមាជិកបក្ស ដែលគណបក្សប្រជាជនកម្ពុជា ឈរនៅលេខរៀងទី១៨។
ជាមួយគ្នានោះ លោក លី ធុជ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សកម្មជនបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់នីតិកាលទី៧នេះ ព្រមទាំងជម្រុញឲ្យសកម្មជន និងសមាជិកទាំងអស់ ត្រូវបន្តពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត និងយកជ័យជម្នះជូនបក្សក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាមួយគ្នានោះផងដែរ លោក លី ធុជ រួមជាមួយក្រុមការងារគណបក្សទាំងអស់ បានបន្តសកម្មភាពចុះតាមខ្នងផ្ទះ និងកន្លែងអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីស្នើសុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕