(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានជូនដំណឹងដល់គ្រួសារងាយរងហានិភ័យ ដែលត្រូវបានកំណត់អត្តសញ្ញាណរួច ទៅបើកប្រាក់ឧបត្ថម្ភ លើកទី៣ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា របស់រាជរដ្ឋាភិបាល នៅតាមគ្រប់បញ្ជរវីង ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីជំនួយសង្គមមួយគ្រាសម្រាប់គ្រោះអាសន្ន ដែលត្រូវបានរដ្ឋាភិបាលចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភលើកទី១ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ និងលើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣៕