
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
iPhone ស៊េរីថ្មី នឹងបង្ហាញខ្លួនពេលឆាប់ៗនេះ ខណៈត្រីមាសទី៣នេះ Apple លក់បានត្រឹមតែជាង៤០លានគ្រឿង
27-07-2016 11:51
(អាមេរិក)៖ ក្រុមហ៊ុន Apple នៅថ្ងៃនេះបានប្រកាសឲ្យដឹងថា នៅត្រីមាសទី៣នេះ ខ្លួនលក់ស្មាតហ្វូនបាន ៤០,៤លានគ្រឿង លើសពីការរំពឹងទុករបស់អ្នកវិភាគ ប៉ុន្តែទាបជាងត្រីមាសមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Wall Street Journal នៅថ្ងៃទី២៧ ខែកក្កដា។
កាលពីត្រីមាសដូចគ្នាឆ្នាំ ២០១៥ ក្រុមហ៊ុន Apple លក់ស្មាតហ្វូនបាន ៤៧,៥លានគ្រឿង ប៉ុន្តែនៅឆ្នាំនេះ បែរជាធ្លាក់ចុះ ហើយការធ្លាក់ចុះនេះ ក៏ជាប្រវត្តិសាស្ត្រមួយសម្រាប់ក្រុមហ៊ុន Apple ផងដែរ ព្រោះថាកន្លងមក ពុំធ្លាប់ជួបករណីនេះឡើយ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ទីផ្សារភាគហ៊ុនរបស់ Apple បានកើនឡើងដល់ ១០២,៩ដុល្លារអាមេរិក ក្នុងមួយហ៊ុន ដោយបានកើនឡើងពី ១០០ដុល្លារអាមេរិក ក្នុងមួយហ៊ុន ខណៈដែលវត្តមាន iPhone ថ្មីនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ៕