(ភ្នំពេញ)៖ ពលរដ្ឋ និងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសចិនបានបង្ហាញនូវទស្សនៈ និងការយល់ឃើញរបស់ពួកគាត់ពាក់ព័ន្ធយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ និងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ក្រុមពលរដ្ឋ និងនិស្សិតខ្មែរទាំងនោះ អ្នកខ្លះសិក្សានៅរដ្ឋធានីប៉េកាំង ខេត្តអានហួយ ខេត្តហាយណាន ខេត្តក្វាងចូវ ខេត្តហ៊ូប៉ី ទីក្រុងសៀងហៃ ទីក្រុងឈីងតាវ ខេត្តសាងទុងជាដើម។
តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម និស្សិតខ្មែរនៅក្រៅប្រទេសទាំងអស់ បានយល់ឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ហើយចាំបាច់បំផុតដែលប្រជាពលរដ្ឋត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំប្រទេស តាមរយៈការបោះឆ្នោតនេះ។
និស្សិតខ្មែរដែលមិនភ្លេចនូវកិច្ចការសំខាន់ៗរបស់ជាតិនោះ បានរំលឹកនិងជំរុញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដោយមិនត្រូវជឿតាមការញុះញង់អុចអាលរបស់ជនអគតិមួយក្ដាប់តូចនោះឡើយ៕
សូមស្ដាប់ការលើកឡើងរបស់និស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងអានហួយ ប្រទេសចិនដូចខាងក្រោម៖