(ពោធិ៍សាត់)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ឈុំ សុជាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
យុទ្ធនាការនេះ មានការចូលរួមពីសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា នៅឃុំរំលេច ប្រមាណជាង៣០០នាក់ ដោយលោកបានរំលេចអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការអភិវឌ្ឍជាតិមាតុភូមិ ក្នុងអាណត្តិថ្មីខាងមុខនេះ។
លោក ឈុំ សុជាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំរលេចទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសំដៅកសាង និងអភិវឌ្ឍឃុំរំលេច។
លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅឃុំនេះ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងអស់ដែលតែងតែស្រឡាញ់ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន និងសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខគ្រប់ៗគ្នា។
នៅក្នុងឱកាសនេះ បានណែនាំទៅសមាជិកបក្សទាំងអស់ ត្រូវត្រៀមខ្លួន និងឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។
លោកស្រី និងសមាជិក សមាជិកគណបក្សក្នុងឃុំនេះ បានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕