(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០០,៤៩៨នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៧,៨៩៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,២៣០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៥៨៩នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,១១២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៩,៦៧០នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៧១៣,៣០២នាក់, ដូសទី៤ចំនួន ៥,២៩៩,៥២៩នាក់, ដូសទី៥ចំនួន ១,៩៥២,០៤៤នាក់ និងដូសទី៦ចំនួន ៤៧៩,១១០នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕