(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ ខណៈអ្នកជាសះស្បើយ៣នាក់
២៖ ម្សៅពណ៌ស ដែលរកឃើញនៅក្នុងសេតវិមាន ត្រូវបានបញ្ជាក់ថាជាសារធាតុកូកាអ៉ីន
៣៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឱ្យប្រើក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា
៤៖ ទីក្រុងប៉េកាំងថា ប្រឆាំងដាច់ខាតចំពោះផែនការលក់សម្ភារយោធារបស់អាមេរិក ឱ្យមកកោះតៃវ៉ាន់
៥៖ សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ត្រូវបិទនៅថ្ងៃស្អែក
៦៖ ប្រធានរដ្ឋសភាថៃថ្មីប្រកាសថា ការជ្រើសរើសនាយករដ្ឋមន្រ្តី នឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកក្កដា តាមការគ្រោងទុក
៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកក្កដា, អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
៨៖ លោក ស៊ី ជិនពីង ប្រាប់ឱ្យក្រុមមន្ត្រីចិន ពង្រឹងវិធានការបង្ការគ្រោះទឹកជំនន់ ចំពោះមុខភ្លៀងធ្លាក់ខ្លាំង
៩៖ ការនាំចេញមៀនប៉ៃលិនរបស់កម្ពុជា ទៅកាន់ទីផ្សា ចិនរំពឹងថា កើនឡើងពី៥ទៅ៨ដង ខណៈកសិករបង្កើនការផលិតច្រើនជាងមុន
១០៖ អតីតប្រធានាធិបតីរុស្ស៉ី ថាមានទាហានជាប់កិច្ចសន្យាថ្មី ១៨៥,០០០នាក់ ចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ ក្នុងឆ្នាំនេះ
១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០៥ ខែកក្កដា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.២លាននាក់
១២៖ ប្រធានាធិបតីលីទុយអានី ទទូចឱ្យក្រុមលោកខាងលិចហ៊ាននិយាយខ្លាំងៗជាងមុន ជុំវិញសមាជិកភាព NATO សម្រាប់អ៊ុយក្រែន ដើម្បីកុំឱ្យរុស្ស៉ីមើលឃើញថាទន់ខ្សោយ
១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០០,០០០នាក់, ដូសទី៣ចំនួន ១០,៧១១,៤៤៩នាក់, ដូសទី៤ចំនួន ៥,២៩៦,៩៥៨នាក់, ដូសទី៥ចំនួន ១,៩៤៩,៨៧០នាក់ និងដូសទី៦ចំនួន ៤៧៧,៧៩១នាក់ (គិតត្រឹមថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២៣)
១៤៖ តំបន់ Kursk និង Belgorod របស់រុស្ស៉ី រងការបាញ់វាយប្រហារពីអ៊ុយក្រែន, នេះបើតាមអភិបាលតំបន់
១៥៖ ចិនលុបចោលគម្រោងបំពេញទស្សនកិច្ច របស់ប្រមុខការទូតសហភាពអឺរ៉ុប
១៦៖ រុស្ស៉ី ចោទលោកខាងលិចថា ជាអ្នកជួយអ៊ុយក្រែន បើកការវាយប្រហារដោយយន្ដហោះដ្រូន ក្បែរទីក្រុងមូស្គូ
១៧៖ អ៊ុយក្រែន អះអាងពីការកម្ទេចអង្គភាពមួយរបស់រុស្ស៉ី ក្នុងតំបន់ដូណេត
១៨៖ កូរ៉េខាងត្បូង៖ ផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង គ្មានប្រយោជន៍យោធាអ្វីទាល់តែសោះ
១៩៖ អ៉ីស្រាអែល ដកកងទ័ពចេញពីទីក្រុង Jenin នៃតំបន់ West Bank
២០៖ វិភាគអន្តរជាតិ៖ ហេតុអ្វីចិន អាចជាអ្នកឈ្នះពិតប្រាកដ ក្នុងសង្រ្គាមនៅអ៊ុយក្រែន?
- ព័ត៌មាន Fresh News Plus
១៖ ស្មាតហ្វូនចិនគ្របដណ្តប់លើទីផ្សាររស្ស៊ីលើសពី ៧០ភាគរយក្នុងត្រីមាសទី២ ឆ្នាំនេះ
២៖ Samsung ប្តឹងគូប្រជែងរបស់ចិន BOE ជុំវិញការរំលោភប៉ាតង់លើអេក្រង់ iPhone
៣៖ អ្នកគាំទ្រ Taylor Swift នាំគ្នាតវ៉ាលើបញ្ហាមួយចំនួន នៅពេលការលក់សំបុត្រតាម UOB ចាប់ផ្តើមសម្រាប់ការប្រគំតន្ត្រីនៅសិង្ហបុរី
៤៖ Firmino ផ្ទេរទៅកាន់លីគអារ៉ាប៊ីសាអូឌីត Al-Ahli ក្រោយចប់កិច្ចសន្យាជាមួយ Liverpool
៥៖ Neymar រងការពិន័យ ៣.៣លានដុល្លារ ពីបទជីកបឹងនៅភូមិគ្រឹះ ដោយគ្មានអាជ្ញាប័ណ្ណ
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)