(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ណែនាំពីរបៀបគូសសន្លឹកឆ្នោត និងអញ្ជើញសមាជិកសមាជិការបស់គណបក្ស ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាភូមិឋានរបស់បងប្អូនអតីតយុទ្ធជន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការចូលរួមពីក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងភូមិចំនួន១៥២គ្រួសារផងដែរ។

លោក សោម ស៊ុន បានឱ្យដឹងថា មានគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបាននាំមកនូវសេចក្តីសុខសន្តិភាពជូនប្រទេសជាតិ និងមានការឯកភាពជាតិពេលលេញ ព្រមទាំងមានការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។ មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព និងមានការអភិវឌ្ឍ។ ដូច្នេះសូមទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ។

លោក សោម ស៊ុន បានណែនាំអំពីរបៀបគូសសន្លឹកឆ្នោតបានការ ដែលត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជូនសមាជិកគណបក្ស ដែលបានចូលរួមក្នុងពិធីនេះចំនួន១៥២គ្រួសារនិងបានអំពាវនាវក្រុមគ្រួសារសមាជិកគណបក្សប្រជាកម្ពុជាទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ៕