(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការបោះឆ្នោតនាពេលខាងមុខនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមានសារៈសំខាន់ក្នុងការចូលរួមរក្សាសន្តិភាព និងបន្តការអភិវឌ្ឍមូលដ្ឋាន និងដើម្បីរក្សាសមិទ្ធិផលពីការអភិវឌ្ឍ បន្ថែមទៀត។
លោក អ៊ាង សុផល្លែត បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៦២៥ នាក់ នៅឃុំព្រះធាតុ ស្រុកអូររំាងឪ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។
លោក អ៊ាង សុផល្លែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតគជប សូមអញ្ជើញទៅបោះឆ្នោត ទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងគូសសញ្ញាក្នុងសន្លឹកឆ្នោតឱ្យ បានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង១៨ នៅក្នុងសន្លឹកឆ្នោត។
លើសពីនេះទៀត លោកបានថ្លែងអំណរគុណ ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា គណបក្សមូលដ្ឋាន យុវជន ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត លើការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជឿជាក់មានភាពស្មោះត្រង់ចំពោះបក្ស ហើយគាំទ្រគណបក្សគ្រប់ពេលវេលា។
សូមបញ្ជាក់ថា លោក អ៊ាង សុផល្លែត និងក្រុមកាងារបានបន្តចុះមូលដ្ឋានជួបប្រជាពលរដ្ឋតាមមូលដ្ឋានឃុំផ្សេងទៀតនៅក្នុងស្រុកអូររំាងឪ នៅថ្ងៃដដែលនេះទៀតផងដែរ៕