(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គ.ជ.ប នឹងរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតទាំងអស់ ធ្វើការចាប់ឆ្នោតកំណត់យកពណ៌នៃសសរក្រាប លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ តំណាងឱ្យគណបក្សនយោបាយនីមួយៗ សម្រាប់កម្មវិធីផ្សព្វផ្សាយលទ្ធផលបឋមតាមទូរទស្សន៍។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល នៅសាលសន្និសីទជាន់ទី១ នៃទីស្ដីការ គ.ជ.ប ក្រោមការដឹកនាំសម្របសម្រួលដោយលោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស៕