(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងខ្លាំងជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ដល់ផ្លូវចាក់បេតុង មួយខ្សែប្រវែង ៣០០០ម៉ែត្រ កាលពីកន្លងទៅ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ លោក ឆេង អាន នៅថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៣ថា ពួកគាត់ពិតជាមានសេចក្តីរីករាយក្រៃលែងដែលមានផ្លូវចាក់បេតុងដ៏ស្រស់ស្អាត សម្រាប់ពួកគាត់ក្នុងការធ្វើដំណើរ និងប្រកបរបរទទួលទានដែលបម្រើដល់ជីភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ទៀតផង ដែលរយៈពេលកន្លងទៅស្ថានភាពផ្លូវនៅក្នុងសង្កាត់ព្រៃតៅហ៊ូនេះ មានការលំបាកក្នុងការធ្វើចរាចរណ៍ ទើបតែពេលនេះយើងទទួលបាននូវផ្លូវដ៏ស្រស់ស្អាត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ប្រុសស្រី សម្ដែងភាពសប្បាយរីករាយ និងអបអរសាទរចំពោះការទទួលបានផ្លូវបេតុងថ្មីមួយខ្សែនេះ និងថ្លែងអំណរគុណលោក ងួន រតនៈ អភិបាលខេត្តដែលបានយកចិត្តទុកដាក់ ជូនពួកគាត់។
ប្រជាពលរដ្ឋសូមថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន អរគុណសន្តិភាព និងសូមទេវតាតាមថែរក្សាសម្ដេចតេជោ ហ៊ុន សែន ឲ្យទទួលបាននូវសុខភាពល្អ បន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនបន្តទៅមុខទៀត។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានប្តេជ្ញាចិត្ត នឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដែលមានរូបទេវតាបាចផ្កា ជាសម្គាល់ ដើម្បីបន្តសុខសន្តិភាព និងការអភិវឌ្ឍន៍លើកគ្រប់វិស័យ៕