(ភ្នំពេញ)៖ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គមតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម មូលនិធិជាតិជំនួយសង្គម បាននាំយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនក្រុមគ្រួសារសព លោកស្រីព្រឹទ្ធាចារ្យ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
មូលនិធិជាតិជំនួយសង្គម បានបើកប្រាក់គោលនយោបាយរបបសន្តិសុខសង្គម១២ខែ នៃប្រាក់សោធននិវត្តចុងក្រោយ និងសាររំលែកទុក្ខជូនក្រុមគ្រួសារសពលោកស្រីព្រឹទ្ធាចារ្យ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលមរណៈភាពកាលថ្ងៃអង្គារ ២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសក រាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៥:៥០ នាទីព្រឹក ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ជាកញ្ចប់ ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួ សារសពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឺក ប្រាក់ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុនពេ លទទួលមរណ:ភាព ។ ដើម្បីទទួលបានប្រាក់គោលរបប នេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖
១. សេចក្តីចម្លងសំបុត្រមរណ:ភាព
២. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣.សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
៤. អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ
បើមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរសព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕