(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ មន្រ្តីជាន់ខ្ពស់ពីបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ បានជូបប្រជុំគ្នាក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានលើកទី៤៤ ស្តីពីបញ្ហាគ្រឿងញៀន (ASOD) ដែលមានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធពីចម្ងាយ Via Videoconference ដែលប្រទេសមីយ៉ាន់ម៉ាជាម្ចាស់ប្រទេស។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា តាមរបៀបវារៈកិច្ចប្រជុំថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្តើមកិច្ចប្រជុំ ដែលក្រុមមន្រ្តីជំនាញនៃបណ្តាប្រជាជាតិអាស៊ាននឹងបើកកិច្ចពិភាក្សាទៅលើប្រធានបទចំនួន៥ រួមមាន៖

*ទី១៖ ក្រុមការងារអប់រំបង្ការគ្រឿងញៀន
*ទី២៖ ក្រុមការងារព្យាបាលស្តារនីតិសម្បទា
*ទី៣៖ ក្រុមការងារមន្រ្តីអនុវត្តច្បាប់
*ទី៤៖ ក្រុមការងារអភិវឌ្ឍន៍ដំណាំជំនួស
*ទី៥៖ ក្រុមការងារស្រាវជ្រាវ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងបន្ថែមថា កិច្ចប្រជុំរយ:ពេល៣ថ្ងៃនេះ មានរបៀបវារ:ជាច្រើន រាប់ទាំងកិច្ចពិភាក្សា ASOD+ប្រទេសដៃគូផងដែរ៕