Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អឺរ៉ុប៖ បាញ់ប្រហារនៅស៊ុយអែត ប៉ូលិសអះអាងថាមិនជាប់ពាក់ព័ន្ធនឹងពួកសកម្មប្រយុទ្ធ

27-07-2016 10:38

(ស៊ុយអែត)៖ ខ្មាន់កាំភ្លើងមិនទាន់ស្គាល់អត្តសញ្ញាណ បានបាញ់បុរសម្នាក់នៅក្នុងផ្សារទំនើបមួយនៃទីក្រុង Malmo របស់ប្រទេសស៊ុយអែត ប៉ុន្តែប៉ូលិសបានអះអាងថា វាមិនជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធណាមួយឡើយ ខណៈ ការវាយប្រហារកំពុងតែនាំឲ្យប្រទេសអឺរ៉ុបជាច្រើនព្រួយបារម្ភខ្លាំងបំផុត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦។

ប៉ូលិសនៅទីក្រុង Malmo បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនរងគ្រោះត្រូវបានខ្មាន់កាំភ្លើងបាញ់ចំជើង ហើយពេល នេះលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។ ប៉ូលិសបានបញ្ជាក់ថា គេនៅពុំទាន់ដឹងពីសញ្ញានៃជនសង្ស័យ ឬក៏មូលហេតុនៃការបាញ់ប្រហារនេះឡើយ ខណៈមិនទាន់មានជនសង្ស័យ ណាមួយដែលត្រូវបានចាប់ខ្លួននៅឡើយដែរ។

គួរបញ្ជាក់ថា ពីដំបូងប៉ូលិសនិងសាធារណជនមានការសង្ស័យថា ការវាយប្រហារខាងលើនេះមានជាប់ពាក់ព័ន្ធនឹង ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដូចនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ ប៊ែលហ្សិក និង តួកគី ដែរ ប៉ុន្តែប៉ូលិសមិនទាន់ ទទួលបានភស្តុតាង ឬសញ្ញាណាមួយដែលបញ្ជាក់ច្បាស់លាស់ពីរឿងនេះឡើយ ដោយត្រូវការពេលស៊ើបអង្កេត៕

_