(កំពង់ធំ)៖ សមាគមអ្នកស្រាវជ្រាវវ័យក្មេង ប្រចាំខេត្តកំពង់ធំ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ សូមអញ្ជើញទៅចូលរួមបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
សមាគមអ្នកស្រាវជ្រាវវ័យក្មេង តាមរយៈវីដេអូ បានចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ គឺជារឿងសំខាន់ដែលប្រជាពលរដ្ឋត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីចូលរួមសម្រេច និងកំណត់ជោគវាសនារបស់ប្រទេសជាតិ។ ពួកគាត់បានអះអាងទៀតថា ការបោះឆ្នោត គឺដើម្បីរក្សាសុខសន្ដិភាព បន្ដការអភិវឌ្ឍ និងដើម្បីអនាគតអ្នកជំនាន់ក្រោយ៕
សូមទស្សនាវីដេអូអំពាវនាវខាងក្រោមនេះ៖