(កំពង់ឆ្នាំង)៖ ក្រុមការងារ១០០រាត្រី និងអង្គការសង្គមស៉ីវិល ប្រចាំខេត្តកំពង់ឆ្នាំង ចាប់ផ្ដើមធ្វើយុទ្ធនាការជំរុញដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ក្រុមការងារ១០០រាត្រី និងអង្គការសង្គមស៉ីវិល ប្រចាំខេត្តកំពង់ឆ្នាំង បានចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ គឺជារឿងសំខាន់ដែលប្រជាពលរដ្ឋត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីចូលរួមសម្រេច និងកំណត់ជោគវាសនារបស់ប្រទេសជាតិ។ ពួកគាត់បានអះអាងទៀតថា ការបោះឆ្នោត គឺដើម្បីរក្សាសុខសន្ដិភាព បន្ដការអភិវឌ្ឍ និងដើម្បីអនាគតអ្នកជំនាន់ក្រោយ៕