(អាមេរិក)៖ បើទោះបីជាមានក្រុមប្រឆាំងយ៉ាងផុសផុល នៅខាងក្រៅកន្លែងរៀបចំ ប្រជុំគណបក្សប្រជាធិបតេយ្យនោះ ក៏ដោយ ក៏លោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានតែងតាំងជា បេក្ខជនតែម្នាក់គត់ តំណាងគណបក្សមួយនេះ ដើម្បី ឡើងទៅប្រកួតជាមួយលោក Donald Trump បេក្ខជនតែម្នាក់គត់របស់បក្សប្រជាធិបតេយ្យដូចគ្នា។ នេះបើ តាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦។
បច្ចុប្បន្នលោកស្រី ហ៊ីលឡារី គ្លីនតុន មានវ័យ ៦៨ឆ្នាំទៅហើយ ដោយមុននឹងឈានជើង ដល់តំណាក់កាលនេះ លោកស្រីបានចំណាយពេល ៤ឆ្នាំក្នុងយុទ្ធនាការឃោសនាទាក់ទាញសំឡេងគាំទ្រ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃ អង្គារ លោក Bernie Sanders នៅក្នុងគណបក្សប្រជាធិបតេយ្យដូចគ្នា បានប្រាប់ទៅប្រជាជាតិអាមេរិកទាំងមូលថា ត្រូវតែបោះឆ្នោតជូនលោកស្រី ហ៊ីលឡារី គ្លីនតុន ដើម្បីបន្តនយោបាយដឹកនាំ ប្រកបដោយស្ថិរភាពនេះទៅមុខទៀត។
គួរបញ្ជាក់ថា ភាពរកាំរកុះរឿងបណ្តឹងលើសារអេឡិចត្រូនិកផ្ទាល់ខ្លួនរបស់លោកស្រី គ្លីនតុន និង ការកើតមានអំពើ បាញ់ប្រហារនាពេលថ្មីៗនេះ ក៏បាននាំឲ្យប្រជាប្រិយភាពរបស់លោកស្រី ធ្លាក់ចុះមួយកម្រិតផងដែរ ខណៈផល ចំណេញបានធ្លាក់ទៅលើលោក Trump ដែលបានធ្វើការវាយប្រហារមកលើលោកស្រី គ្លីនតុន មិនសម្ចៃមាត់។ យ៉ាងណាក៏ដោយ អ្វីៗនឹង បង្ហាញច្បាស់នៅក្នុង ការបោះឆ្នោតសកលខែវិច្ឆិកា ខាងមុខនេះ៕