(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០០,០០០នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៧,៧០៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,២១៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៥៣៥នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,០៦៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៩,៤៧៧នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧១១,៤៤៩នាក់, ដូសទី៤ចំនួន ៥,២៩៦,៩៥៨នាក់, ដូសទី៥ចំនួន ១,៩៤៩,៨៧០នាក់ និងដូសទី៦ចំនួន ៤៧៧,៧៩១នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕