(បាត់ដំបង)៖ លោកស្រី កែវ ដាណា អនុប្រធានទី១ ក្រុមការងារបក្សចុះជួយមូលដ្ឋានសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានចាត់លោក កាន ប៊ុនថុល ជាតំណាងឱ្យដឹកនាំកម្លាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ចំការសំរោង នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ផ្សព្វផ្សាយពីគោលនយោបាយរបស់បក្ស និងដើម្បីបង្ហាត់បង្ហាញ បង្រៀនពួកគាត់ សាកល្បង គូសលើសន្លឹកឆ្នោតគ្រប់ៗគ្នា ជៀសវៀងកុំឱ្យគូសខុសនឹងពន្យល់ដល់ពួកគាត់ ធ្វើយ៉ាងម៉េចគូសឱ្យបានត្រឹមត្រូវដែលអាចយកជាការបានដែលនឹងត្រៀមទៅបោះឆ្នោតនៅពេលខាងមុខនេះ។
លោក កាន ប៊ុនថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ចំការសំរោងទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសំដៅកសាង និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
លើសពីនេះ លោក កាន ប៊ុនថុល និងក្រុមការងារក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលតែងតែស្រឡាញ់
ពេញចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន និងសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រ
ជាជនកម្ពុជា និងនៅតែបន្តក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខគ្រប់ៗគ្នា ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេស កសាង អភិវឌ្ឍន៍ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ពិសេសការពារសន្តិភាព ជូនជាតិនិងប្រជាពលរដ្ឋរស់នៅបានសុខសាន្ត សុខសប្បាយ តទៅ៕